ស្វែងរកកម្រិតដែលសាកសមនឹងអ្នក — ដោយឥតគិតថ្លៃ
មិនច្បាស់ថាត្រូវចាប់ផ្តើមនៅកម្រិតណា? តេស្តកំណត់កម្រិតដ៏រហ័ស និង ឥតគិតថ្លៃរបស់យើងនឹងដាក់អ្នកនៅកម្រិតដ៏ត្រឹមត្រូវបំផុត — មិនងាយពេក មិនពិបាកពេក — ជ្រើសរើសភាសាអង់គ្លេស ឬភាសាចិនដើម្បីចាប់ផ្តើម។
តើអ្នកកំពុងរៀនភាសាអ្វី?
សូមជ្រើសរើសតេស្តមួយខាងក្រោម តេស្តនីមួយៗចំណាយពេលប្រហែល 10-15 នាទី ហើយគ្មានការជាប់ ឬធ្លាក់ឡើយ។
តេស្តកំណត់កម្រិតភាសាអង់គ្លេស
សម្រាប់កម្មវិធីភាសាអង់គ្លេសទូទៅរបស់យើង សូមឆ្លើយតាមការយល់ឃើញផ្ទាល់ខ្លួនរបស់អ្នក ហើយយើងនឹងណែនាំកម្រិត CEFR ដែលសមនីងអ្នក។
- វេយ្យាករណ៍ វាក្យសព្ទ និង ការអាន
- កម្រិតពីដំបូងដល់កម្រិតខ្ពស់
- ប្រហែល 10–15 នាទី
តេស្តកំណត់កម្រិតភាសាចិន
សម្រាប់កម្មវិធីភាសាចិនទូទៅ HSK និង YCT របស់យើង។ យើងនឹងណែនាំកម្រិតដែលសាកសមបំផុតសម្រាប់អ្នក។
- តួអក្សរ វាក្យសព្ទ និង វេយ្យាករណ៍
- តម្រឹមតាមក្របខ័ណ្ឌ HSK
- ប្រហែល 10–15 នាទី
បួនជំហានងាយៗ
ជ្រើសរើសភាសារបស់អ្នក
ចាប់ផ្តើមតេស្តភាសាអង់គ្លេស ឬភាសាចិន — តាមភាសាណាដែលអ្នកមករៀន។
ឆ្លើយតាមការយល់ឃើញរបស់អ្នក
សម្រាប់សំណួរជម្រើសច្រើន គ្រាន់តែឆ្លើយអ្វីដែលអ្នកអាចឆ្លើយបាន ហើយរំលងអ្វីដែលអ្នកមិនដឹង។
ដាក់ស្នើការធ្វើតេស្តរបស់អ្នក
យើងពិនិត្យមើលចម្លើយរបស់អ្នក ដើម្បីស្វែងរកកម្រិតដែលសាកសមសម្រាប់អ្នក។
យើងនឹងទាក់ទងអ្នក
ក្រុមការងាររបស់យើងទាក់ទងអ្នកដើម្បីបញ្ជាក់កម្រិត ថ្នាក់ និងកាលបរិច្ឆេទចាប់ផ្តើមរបស់អ្នក។
តេស្តដែលពិតជាដើម្បីអ្នក
ការកំណត់កម្រិតមិនមែនជាការប្រឡងទេ — វាគ្រាន់តែជួយអ្នកចាប់ផ្តើមនៅកន្លែងត្រឹមត្រូវ
ឥតគិតថ្លៃទាំងស្រុង
ធ្វើតេស្តកំណត់កម្រិតដោយឥតគិតថ្លៃ ដោយគ្មានការបង្ខុំឲ្យត្រូវចុះឈ្មោះពេលក្រោយ។
គ្មានជាប់ ឬធ្លាក់
ចម្លើយនីមួយៗគ្រាន់តែជួយយើងផ្គូផ្គងអ្នកទៅនឹងកម្រិតដែលត្រឹមត្រូវ។
អ្នកចាប់ផ្តើមដំបូងត្រូវបានលើកទឹកចិត្ត
ទើបតែចាប់ផ្តើមរៀនភាសានេះមែនទេ? រំលងការធ្វើតេស្ត ចុះឈ្មោះ ហើយយើងនឹងចាប់ផ្តើមបង្រៀនអ្នកពីថ្នាក់មូលដ្ឋាន។
យើងក៏អាចកំណត់កម្រិតអ្នកនៅសាលាបានដែរ
ប្រសិនបើអ្នកមិនចង់ធ្វើតេស្តតាមអ៊ីនធឺណិតទេ គ្មានបញ្ហាទេ សូមអញ្ជើញមករៀនសាកល្បងដោយឥតគិតថ្លៃ ឬជជែកជាមួយគ្រូរបស់យើង ហើយយើងនឹងស្វែងរកកម្រិតរបស់អ្នកជាមួយគ្នា។
ទោះជាយ៉ាងណាក៏ដោយ អ្នកនឹងចាប់ផ្តើមនៅក្នុងថ្នាក់ដែលសាកសមនឹងអ្នក — ហើយអ្នកអាចប្តូរកម្រិតបាន ប្រសិនបើវាមានអារម្មណ៍ថាងាយស្រួលពេក ឬពិបាកពេក។
សំណួរសម្រាប់ការធ្វើការតេស្ត កំណត់កម្រិត
បាទ/ចាស។ ការធ្វើតេស្តសម្រាប់កំណត់កម្រិតគឺឥតគិតថ្លៃទាំងស្រុង ហើយគ្មានការបង្ខិតបង្ខំឲ្យចុះឈ្មោះបន្ទាប់ពីនោះទេ។
ប្រហែល 10–15 នាទី តែអ្នកក៏អាចធ្វើវាតាមល្បឿនរបស់អ្នក — គ្មានការកំណត់ពេលវាលាបាន។
នោះអ្នកអាចរំលងតេស្តទាំងស្រុង គ្រាន់តែចុះឈ្មោះ ហើយប្រាប់យើងថាអ្នកទើបតែចាប់ផ្តើម — យើងនឹងដាក់អ្នកនៅកម្រិតដំបូងបង្អស់។
ទេ។ តេស្តដំណើរការនៅទីនេះលើគេហទំព័ររបស់យើង នៅលើទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នក — គ្មានអ្វីត្រូវទាញយកទេ។
យើងពិនិត្យមើលចម្លើយរបស់អ្នក ហើយក្រុមការងាររបស់យើងនឹងទាក់ទងអ្នកដើម្បីបញ្ជាក់កម្រិត ថ្នាក់ និងកាលបរិច្ឆេទចាប់ផ្តើម។
ប្រាកដណាស់។ សូមមកចូលរួមថ្នាក់សាកល្បងឥតគិតថ្លៃ ឬពិភាក្សាជាមួយគ្រូនៅសាលា ហើយយើងនឹងស្វែងរកកម្រិតរបស់អ្នកជាមួយគ្នា សូមទាក់ទងមកយើងដើម្បីរៀបចំជូន។
ត្រៀមខ្លួនស្វែងរកកម្រិតរបស់អ្នកហើយឬនៅ?
ធ្វើតេស្តឥតគិតថ្លៃឥឡូវនេះ — វាចំណាយពេលត្រឹមតែប៉ុន្មាននាទី ហើយគ្មានជាប់ ឬធ្លាក់ទេ។
