កម្មវិធីភាសាអង់គ្លេសទូទៅ (GEP)
វគ្គសិក្សាភាសាអង់គ្លេសផ្តោតលើជំនាញទាំងបួន ដែលនឹងនាំអ្នកពីកម្រិតបច្ចុប្បន្នរបស់អ្នកទៅកាន់ភាពស្ទាត់ជំនាញប្រកបដោយទំនុកចិត្ត និង ត្រៀមខ្លួនសម្រាប់ការប្រឡងនានា — រៀបចំឡើងស្របតាមគោលដៅរបស់សិស្សានុសិស្ស សម្រាប់ការសិក្សា ការងារ និង ការរស់នៅក្រៅប្រទេស។
កសាងជំនាញភាសាអង់គ្លេសយ៉ាងពិតប្រាកដដែលអ្នកអាចប្រើបាន
កម្មវិធីទូទៅភាសាអង់គ្លេស (GEP) គឺជាវគ្គសិក្សាភាសាអង់គ្លេសដ៏ឈានមុខមួយរបស់ BFL School ដែលបង្រៀនផ្ទាល់តាមអនឡាញ។ ត្រូវបានរចនាឡើងសម្រាប់សិស្សដែលចង់ចេះល់ើសពីវេយ្យាករណ៍ក្នុងសៀវភៅ — អនុវត្តការនិយាយ ការស្តាប់ ការអាន និងការសរសេរក្នុងគ្រប់វគ្គ លើប្រធានបទដែលសំខាន់សម្រាប់ការសិក្សា ការងារ និងជីវិតប្រចាំថ្ងៃ។
មិនថាចំណុចចាប់ផ្តើមរបស់អ្នកនៅកម្រិតណាទេ តេស្តកំណត់កម្រិតខ្លីៗរបស់យើងនឹងជ្រើសរើសកម្រិតដ៏ត្រឹមត្រូវបំផុតសម្រាប់អ្នក។ បន្ថែបពីនេះទៀត កាលវិភាគប្រចាំថ្ងៃដែលមានរចនាសម្ព័ន្ធ នាំអ្នកឆ្លងកាត់ទៅកាន់កម្រិត CEFR ប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍជំនាញភាសាអង់គ្លេសជាមួយទំនុកចិត្ត និងភាពឯករាជ្យ។
ការរីកចម្រើនរបស់អ្នកឆ្ពោះទៅរកភាពស្ទាត់ជំនាញ
កម្មវិធីភាសាអង់គ្លេសរបស់យើងនឹងនាំអ្នកឡើងតាមជំហាន CEFR មួយកម្រិតម្តងៗ ពីចំណុចកំណត់កម្រិតរបស់អ្នករហូតដល់កម្រិតខ្ពស់។
ការអនុវត្តបួនជំនាញនេះគ្រប់ថ្នាក់រៀន
កម្មវិធីភាសាអង់គ្លេសអភិវឌ្ឍរួមគ្នានៃជំនាញទាំងបួន — ព្រោះការទំនាក់ទំនងពិតប្រាកដជំនាញទាំងបួននេះពិតជាមានសារ:សំខាន់
ការនិយាយ
ធ្វើការសន្ទនា ចែករំលែកមតិ និង បង្ហាញគំនិតយ៉ាងច្បាស់លាស់ និង ដោយទំនុកចិត្ត។
ការស្តាប់
ស្តាប់ភាសាអង់គ្លេសបានទាន់ យល់ ទាំងក្នុងការបង្រៀន ប្រព័ន្ធផ្សព្វផ្សាយ និង ការសន្ទនានៅកន្លែងធ្វើការ។
ការអាន
យល់អត្ថបទមេរៀនសិក្សា អត្ថបទព័ត៌មាន និង ឯកសារមានវិជ្ជាជីវៈផ្លូវការបានយ៉ាងងាយស្រួល។
ការសរសេរ
សរសេរអត្ថបទ អ៊ីមែល និង របាយការណ៍បានយ៉ាងច្បាស់លាស់ — ហើយអាចត្រៀមសម្រាប់ការប្រឡងសរសេរ IELTS បានថែមទៀតផង។
បង្កើតឡើងសម្រាប់គោលដៅរបស់អ្នក
ក្មេងជំទង់
កសាងមូលដ្ឋានគ្រឹះភាសាអង់គ្លេសយ៉ាងរឹងមាំ លើកកម្ពស់ពិន្ទុសិក្សា និង ត្រៀមខ្លួនសម្រាប់ការសិក្សានៅថ្នាក់កម្រិតខ្ពស់បានដោយទំនុកចិត្ត។
និស្សិតសាកលវិទ្យាល័យ
ស្ទាត់ជំនាញភាសាអង់គ្លេស សិក្សា និង ត្រៀមសម្រាប់ IELTS ដើម្បីឈ្នះអាហារូបករណ៍សិក្សានៅបរទេស។
អ្នកជំនាញ
ប្រើភាសាអង់គ្លេសក្នុងការងារដោយទំនុកចិត្ត — សម្រាប់កិច្ចប្រជុំ អ៊ីមែល និង អាជីវកម្មអន្តរជាតិ។
តម្លៃសាមញ្ញក្នុងមួយត្រីមាស
កម្មវិធីភាសាអង់គ្លេសទូទៅមានតម្លៃ $68 ក្នុងមួយត្រីមាស (3 ខែ) — គ្មានការគិតថ្លៃតាមមេរៀន និង គ្មានការគិតថ្លៃលាក់កំបាំងបន្ថែមទេ។ ចាប់ផ្តើមពេលណាក៏បានជាមួយតេស្តកំណត់កម្រិតឥតគិតថ្លៃ។
ថ្លៃសិក្សាអាចទូទាត់ដោយសុវត្ថិភាពតាមរយៈវិធីទូទាត់ដែលអ្នកតែងប្រើ។
- ពេញមួយត្រីមាស (3 ខែ) – សិក្សាប្រចាំថ្ងៃ (ច័ន្ទ–សុក្រ)
- តេស្តកំណត់កម្រិតដើម្បីចាប់ផ្តើមនៅកម្រិតត្រឹមត្រូវ
- រួមបញ្ចូលសម្ភារៈវគ្គសិក្សា
- មតិកែលម្អសម្រាប់វឌ្ឍនភាព
- វិញ្ញាបនបត្របញ្ចប់ការសិក្សា
សំណួរដែលត្រូវបានជាសួរញឹកញាប់
ទេ។ កម្មវិធីភាសាអង់គ្លេសទូទៅ ស្វាគមន៍លោកអ្នកដែលមានបំណងចាប់ផ្តើមបីដំបូងទាំងស្រុងរហូតដល់កម្រិតខ្ពស់។ តេស្តកំណត់កម្រិតមុនពេលអ្នកចាប់ផ្តើមធានាថាអ្នកនឹងបានចូលសិក្សានៅកម្រិតដែលត្រឹមត្រូវសម្រាប់អ្នក។
បំពេញទម្រង់ចុះឈ្មោះដែលចំណាយពេលត្រឹមតែ 1 នាទី។ ក្រុមការងារយើងនឹងទាក់ទងអ្នកតាម Telegram ឬទូរស័ព្ទ ដើម្បីរៀបចំថ្នាក់រៀនរបស់អ្នក។
មួយត្រីមាសមានរយៈពេល 3 ខែ សិក្សាពីថ្ងៃច័ន្ទដល់សុក្រ ប្រហែល 1 ម៉ោង 30 នាទី ក្នុងមួយថ្ងៃ។ មានជម្រើសម៉ោងជាច្រើនសម្រាប់ជ្រើសរើស — ទំនាក់ទំនងយើងសម្រាប់កាលវិភាគបច្ចុប្បន្ន។
បាទ/ចាស។ អ្នកទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សារបស់ BFL School នៅចុងបញ្ចប់នៃកម្រិតនីមួយៗដែលអ្នកបញ្ចប់។
ថ្លៃសិក្សាគឺ $68 ក្នុងមួយត្រីមាស (3 ខែ) ហើយការចុះឈ្មោះគឺឥតគិតថ្លៃ។ អ្នកអាចទូទាត់ដោយការផ្ទេរប្រាក់តាម ABA Bank, ABA PayWay, ឬ KHQR — តាមវិធីណាដែលងាយស្រួលបំផុតសម្រាប់អ្នក។
ត្រៀមខ្លួនចាប់ផ្តើមនិយាយដោយទំនុកចិត្តហើយឬនៅ?
ចុះឈ្មោះក្នុងរយៈពេល 1 នាទី ឬធ្វើតេស្តកំណត់កម្រិតឥតគិតថ្លៃ ដើម្បីដឹងពីកម្រិតចាប់ផ្តើមរបស់អ្នក
