សាលាភាសាបរទេស ដ៏ឲ្យគួរមានទំនុកចិត្តមួយនៅកម្ពុជា
BFL School — Brian Foreign Language School — គឺជាសាលាភាសាអង់គ្លេស និងភាសាចិនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវនៅក្នុងរាជធានីភ្នំពេញ។ ចាប់តាំងពីឆ្នាំ 2021 មក យើងបានជួយសិស្សជាង 3,000 នាក់ ចាប់ពីកុមារតូចៗរហូតដល់អ្នកមមាញឹកនឹងការងារ ឱ្យទទួលបានការអប់រំប្រកបដោយទំនុកចិត្ត។
ស្ថាបនាឡើងក្នុងគោលបំណងសម្រួលដល់ការអប់រំ
BFL School — មកពីឈ្មោះពេញថា Brian Foreign Language School — បានបើកដំណើរការនៅភ្នំពេញក្នុងឆ្នាំ 2021 ជាមួយនឹងគោលដៅសាមញ្ញមួយគឺ៖ ធ្វើឱ្យការរៀនភាសាអង់គ្លេស និង ភាសាចិនប្រកបដោយគុណភាព សម្រួលដល់ការសិក្សារបស់សិស្សកម្ពុជា។
ចាប់តាំងពីពេលនោះមក សិស្សជាង 3,000 នាក់ — ចាប់ពីកុមារតូចៗដែលចាប់ផ្តើមរៀនភាសាថ្មីៗ រហូតដល់អ្នកជំនាញដែលកំពុងអភិវឌ្ឍអាជីពរបស់ពួកគេ — បានទទួលយកការអប់រំរបស់យើង ដោយកសាងជំនាញពិតប្រាកដដែលពួកគេអាចប្រើប្រាស់បានទាំងក្នុងការសិក្សា ការងារ និង ជីវិតប្រចាំថ្ងៃ។
បច្ចុប្បន្ននេះ យើងបង្រៀនភាសាអង់គ្លេស និង ភាសាចិនតាមរយៈកម្មវិធីសិក្សាដែលមានរចនាសម្ព័ន្ធចំនួនប្រាំ ដោយទាំងអស់នេះគឺចេញមកពីការឈរជើងនៅទឹកថ្លា រាជធានីភ្នំពេញ ក្នុងនាមជាសាលាភាសាឯកជនដែលមានអាជ្ញាប័ណ្ណ និង ត្រូវបានទទួលស្គាល់។
ទំនុកចិត្ត ប្រសិទ្ធភាព ភាពងាយស្រួល
បុព្វហេតុដែលគ្រប់វគ្គសិក្សា BFL ត្រូវបានបង្កើតឡើង — និង ជាមូលហេតុដែលសិស្សតែងតែណែនាំយើងបន្ត
ទំនុកចិត្ត
ភាសាអង់គ្លេសរបស់យើងផ្អែកតាមក្របខ័ណ្ឌស្តង់ដារអន្តរជាតិ CEFR ហើយភាសាចិនរបស់យើងតាមផ្អែកតាមក្របខ័ណ្ឌស្តង់ដារអន្តរជាតិ HSK — បង្រៀនដោយគ្រូបង្រៀនដែលមានសមត្ថភាព និង ត្រូវបានទទួលស្គាល់ជាសកល។
ប្រសិទ្ធភាព
វិធីសាស្ត្របង្រៀនយ៉ាងម៉ត់ចត់លើគ្រប់ជំនាញទាំងបួន ប្រាំថ្ងៃក្នុងមួយសប្តាហ៍ កសាងភាពស្ទាត់ជំនាញយ៉ាងពិតប្រាកដ បានលឿនជាងច្រើនថ្នាក់រៀនមួយដងក្នុងមួយសប្តាហ៍។
ភាពងាយស្រួល
ថ្លៃសិក្សាក្នងមួយឆមាសៗស្មើគ្នា ថ្នាក់រៀនទំហំតូចសមរម្យ និង ថ្នាក់សាកល្បងឥតគិតថ្លៃ មុនពេលអ្នកសម្រេចចិត្ត គ្មានការគិតថ្លៃតាមមេរៀន គ្មានការក្លែងបន្លំ។
សាលាមួយដែលបង្កើតឡើងសម្រាប់សិស្ស
អ្វីដែលធ្វើឱ្យ BFL School លេចធ្លោក្នុងចំណោមអ្នកសិក្សា និង អាណាព្យាបាលនៅទូទាំងរាជធានីភ្នំពេញ
មានអាជ្ញាប័ណ្ណ & ត្រូវបានទទួលស្គាល់
សាលាភាសាឯកជនដែលមានអាជ្ញាប័ណ្ណជាផ្លូវការ ត្រូវបានចុះបញ្ជីជាមួយក្រសួងអប់រំ យុវជន និង កីឡារបស់កម្ពុជា។
គ្រូបង្រៀនក្នុងស្រុក & ជនជាតិដើម
គ្រូបង្រៀនជនជាតិខ្មែរដែលមានបទពិសោធន៍និង គ្រូបង្រៀនជនជាតិដើមអង់គ្លេស និង ចិន។
ស្របតាមស្តង់ដារអន្តរជាតិ
វគ្គសិក្សាដែលបង្កើតឡើងដោយផ្អែកលើក្របខ័ណ្ឌនៃការប្រឡងដែលត្រូវបានទទួលស្គាល់ដូចជា៖ CEFR, HSK, YCT, និង BCT។
ថ្លៃសិក្សាសមរម្យ និង ថេរ
ថ្លៃសិក្សាមួយឆមាសៗសមរម្យ មិនប្រែប្រួលខ្លាំង គ្មានការគិតថ្លៃតាមមេរៀន និង គ្មានការចំណាយលាក់កំបាំង។
ថ្នាក់រៀនតូចល្មម កំណត់កម្រិត
បែងចែកជាថ្នាក់តូចៗ និងកំណត់កម្រិត ដូច្នេះសិស្សគ្រប់រូបអាចរៀននៅកម្រិតដែលស័ក្តិសមនឹងពួកគេ។
សាកល្បងមុននឹងសម្រេចចិត្ត
ថ្នាក់សាកល្បងរៀនដោយឥតគិតថ្លៃ ជួយឱ្យអ្នកទទួលបានបទពិសោធន៍នៃការបង្រៀនរបស់យើង មុនពេលចុះឈ្មោះចូលរៀនសម្រាប់ឆមាសសិក្សា។
បង្រៀនដោយគ្រូដែលមានការប្តេជ្ញាចិត្តខ្ពស់
ក្រុមការងារដែលរួមមាន គ្រូក្នុងស្រុកដែលប្រកបដោយបទពិសោធន៍ និងគ្រូបរទេសជាម្ចាស់ភាសាទាំងអង់គ្លេស និង ភាសាចិន
គ្រូបង្រៀនជនជាតិដើមអង់គ្លេស
នាំយកនូវការប្រើប្រាស់ភាសាអង់គ្លេសក្នុងសំនៀងដើម និង ការអនុវត្តសន្ទនាជាក់ស្តែងក្នុងគ្រប់ថ្នាក់សិក្សា។
គ្រូបង្រៀនជនជាតិដើមចិន
ជួយបង្កើតការបញ្ចេញសម្លេងសូរ តួអក្សរ និងភាពជឿជាក់ក្នុងការនិយាយភាសាចិន។
គ្រូបង្រៀនក្នុងស្រុកដែលមានបទពិសោធន៍
ពន្យល់បានយ៉ាងក្បោះក្បាយតាមរបៀបដែលងាយយល់សម្រាប់សិស្សនៅកម្ពុជា ព្រមទាំងផ្តល់ការគាំទ្រដល់សិស្សានុសិស្សគ្រប់រូប។
អញ្ជើញមកជួបយើងខ្ញុំនៅភ្នំពេញ
ទីតាំងសាលារបស់យើងស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លោកអ្នកអាចអញ្ជើញមកដោយផ្ទាល់ ឬទូរស័ព្ទ ផ្ញើសារមកយើងខ្ញុំបានគ្រប់ពេល
ស្វែងរក & ទំនាក់ទំនង
- #999, Street 63, Sangkat Tuek Thla, Khan Sen Sok, Phnom Penh
- 093 803 033 · 086 803 033
- info@bflschool.com
- t.me/BFLReceptionist
មកសិក្សាជាមួយយើងខ្ញុំ
ស្វែងរកវគ្គសិក្សារបស់អ្នក និងចុះឈ្មោះចូលរៀនក្នុងរយៈពេលត្រឺមតែប៉ុន្មាននាទីប៉ុណ្ណោះ — BFL School រីករាយស្វាគមន៍ជានិច្ចចំពោះអ្នកចាប់ផ្តើមដំបូង
