កម្មវិធីភាសាអង់គ្លេស · តម្រឹមតាមគោលការណ៍ CEFR

កម្មវិធីភាសាអង់គ្លេសទូទៅ (GEP)

វគ្គសិក្សាភាសាអង់គ្លេសផ្តោតលើជំនាញទាំងបួន ដែលនឹងនាំអ្នកពីកម្រិតបច្ចុប្បន្នរបស់អ្នកទៅកាន់ភាពស្ទាត់ជំនាញប្រកបដោយទំនុកចិត្ត និង ត្រៀមខ្លួនសម្រាប់ការប្រឡងនានា — រៀបចំឡើងស្របតាមគោលដៅរបស់សិស្សានុសិស្ស សម្រាប់ការសិក្សា ការងារ និង ការរស់នៅក្រៅប្រទេស។

សម្រាប់ពត៌មានបន្ថែម៖ ទូរស័ព្ទ ឬ Telegram 093 803 033
3 ខែ / ត្រីមាស ច័ន្ទ–សុក្រ ថ្នាក់តូចល្មម
5
ថ្ងៃក្នុងមួយសប្តាហ៍
A1–C1
កម្រិត CEFR
4
ជំនាញក្នុងគ្រប់ថ្នាក់
$68
ក្នុងមួយត្រីមាស (3 ខែ)
ទិដ្ឋភាពទូទៅនៃវគ្គសិក្សា

កសាងជំនាញភាសាអង់គ្លេសយ៉ាងពិតប្រាកដដែលអ្នកអាចប្រើបាន

កម្មវិធីទូទៅភាសាអង់គ្លេស​ (GEP) គឺជាវគ្គសិក្សាភាសាអង់គ្លេសដ៏ឈានមុខមួយរបស់ BFL School ដែលបង្រៀនផ្ទាល់តាមអនឡាញ។ ត្រូវបានរចនាឡើងសម្រាប់សិស្សដែលចង់ចេះល់ើសពីវេយ្យាករណ៍ក្នុងសៀវភៅ — អនុវត្តការនិយាយ ការស្តាប់ ការអាន និងការសរសេរក្នុងគ្រប់វគ្គ លើប្រធានបទដែលសំខាន់សម្រាប់ការសិក្សា ការងារ និងជីវិតប្រចាំថ្ងៃ។

មិនថាចំណុចចាប់ផ្តើមរបស់អ្នកនៅកម្រិតណាទេ តេស្តកំណត់កម្រិតខ្លីៗរបស់យើងនឹងជ្រើសរើសកម្រិតដ៏ត្រឹមត្រូវបំផុតសម្រាប់អ្នក។ បន្ថែបពីនេះទៀត កាលវិភាគប្រចាំថ្ងៃដែលមានរចនាសម្ព័ន្ធ នាំអ្នកឆ្លងកាត់ទៅកាន់កម្រិត CEFR ប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍជំនាញភាសាអង់គ្លេសជាមួយទំនុកចិត្ត និងភាពឯករាជ្យ។

ប្រាំថ្ងៃក្នុងមួយសប្តាហ៍ — ដូច្នេះភាសាអង់គ្លេសនឹងក្លាយជាទម្លាប់ មិនមែនជាចំណង់ចំណូលចិត្តទៀតនោះទេ

ការរីកចម្រើនរបស់អ្នកឆ្ពោះទៅរកភាពស្ទាត់ជំនាញ

កម្មវិធីភាសាអង់គ្លេសរបស់យើងនឹងនាំអ្នកឡើងតាមជំហាន CEFR មួយកម្រិតម្តងៗ ពីចំណុចកំណត់កម្រិតរបស់អ្នករហូតដល់កម្រិតខ្ពស់។

គោលដៅ៖ C1 កម្រិតខ្ពស់
A1
ដំបូង
មូលដ្ឋានគ្រឹះ និង ភាសាអង់គ្លេសសម្រាប់ការយល់ដឹង
A2
បឋម
ការសន្ទនាប្រចាំថ្ងៃ
B1
មធ្យម
ការសន្ទនាប្រកបដោយភាពបត់បែន
B2
មធ្យមកម្រិតខ្ពស់
ស្ទាត់ជំនាញភាសាអង់គ្លេស
C1
កម្រិតខ្ពស់
ភាសាអង់គ្លេសកម្រិតខ្ពស់ និងមានវិជ្ជាជីវៈ
អ្វីដែលអ្នកនឹងអាចធ្វើបាន

ការអនុវត្តបួនជំនាញនេះគ្រប់ថ្នាក់រៀន

កម្មវិធីភាសាអង់គ្លេសអភិវឌ្ឍរួមគ្នានៃជំនាញទាំងបួន — ព្រោះការទំនាក់ទំនងពិតប្រាកដជំនាញទាំងបួននេះពិតជាមានសារ:សំខាន់

ការនិយាយ

ធ្វើការសន្ទនា ចែករំលែកមតិ និង បង្ហាញគំនិតយ៉ាងច្បាស់លាស់ និង ដោយទំនុកចិត្ត។

ការស្តាប់

ស្តាប់ភាសាអង់គ្លេសបានទាន់​​ យល់ ទាំងក្នុងការបង្រៀន ប្រព័ន្ធផ្សព្វផ្សាយ និង ការសន្ទនានៅកន្លែងធ្វើការ។

ការអាន

យល់អត្ថបទមេរៀនសិក្សា អត្ថបទព័ត៌មាន និង ឯកសារមានវិជ្ជាជីវៈផ្លូវការបានយ៉ាងងាយស្រួល។

ការសរសេរ

សរសេរអត្ថបទ អ៊ីមែល និង របាយការណ៍បានយ៉ាងច្បាស់លាស់ — ហើយអាចត្រៀមសម្រាប់ការប្រឡងសរសេរ IELTS បានថែមទៀតផង។

សម្រាប់នរណា

បង្កើតឡើងសម្រាប់គោលដៅរបស់អ្នក

ក្មេងជំទង់

កសាងមូលដ្ឋានគ្រឹះភាសាអង់គ្លេសយ៉ាងរឹងមាំ លើកកម្ពស់ពិន្ទុសិក្សា និង ត្រៀមខ្លួនសម្រាប់ការសិក្សានៅថ្នាក់កម្រិតខ្ពស់បានដោយទំនុកចិត្ត។

និស្សិតសាកលវិទ្យាល័យ

ស្ទាត់ជំនាញភាសាអង់គ្លេស សិក្សា និង ត្រៀមសម្រាប់ IELTS ដើម្បីឈ្នះអាហារូបករណ៍សិក្សានៅបរទេស។

អ្នកជំនាញ

ប្រើភាសាអង់គ្លេសក្នុងការងារដោយទំនុកចិត្ត — សម្រាប់កិច្ចប្រជុំ អ៊ីមែល និង អាជីវកម្មអន្តរជាតិ។

ថ្លៃសិក្សា និង ការចុះឈ្មោះ

តម្លៃសាមញ្ញក្នុងមួយត្រីមាស

កម្មវិធីភាសាអង់គ្លេសទូទៅមានតម្លៃ $68 ក្នុងមួយត្រីមាស (3 ខែ) — គ្មានការគិតថ្លៃតាមមេរៀន និង គ្មានការគិតថ្លៃលាក់កំបាំងបន្ថែមទេ។ ចាប់ផ្តើមពេលណាក៏បានជាមួយតេស្តកំណត់កម្រិតឥតគិតថ្លៃ។

ថ្លៃសិក្សាអាចទូទាត់ដោយសុវត្ថិភាពតាមរយៈវិធីទូទាត់ដែលអ្នកតែងប្រើ។

ABA BankABA PayWayKHQR
កម្មវិធីភាសាអង់គ្លេសទូទៅ · ក្នុងមួយត្រីមាស
$68/ 3 ខែ
បង់ម្តងក្នុងមួយត្រីមាស · ចុះឈ្មោះឥតគិតថ្លៃ
  • ពេញមួយត្រីមាស (3 ខែ) – សិក្សាប្រចាំថ្ងៃ (ច័ន្ទ–សុក្រ)
  • តេស្តកំណត់កម្រិតដើម្បីចាប់ផ្តើមនៅកម្រិតត្រឹមត្រូវ
  • រួមបញ្ចូលសម្ភារៈវគ្គសិក្សា
  • មតិកែលម្អសម្រាប់វឌ្ឍនភាព
  • វិញ្ញាបនបត្របញ្ចប់ការសិក្សា
ចុះឈ្មោះឥឡូវនេះ
ងាយស្រួល និងរហ័ស! ក្រុមការងារយើងនឹងទាក់ទងអ្នកភ្លាមៗ!
សំណួរ ត្រូវបានឆ្លើយ

សំណួរដែលត្រូវបានជាសួរញឹកញាប់

ទេ។ កម្មវិធីភាសាអង់គ្លេសទូទៅ ស្វាគមន៍លោកអ្នកដែលមានបំណងចាប់ផ្តើមបីដំបូងទាំងស្រុងរហូតដល់កម្រិតខ្ពស់។ តេស្តកំណត់កម្រិតមុនពេលអ្នកចាប់ផ្តើមធានាថាអ្នកនឹងបានចូលសិក្សានៅកម្រិតដែលត្រឹមត្រូវសម្រាប់អ្នក។

បំពេញទម្រង់ចុះឈ្មោះដែលចំណាយពេលត្រឹមតែ 1 នាទី។ ក្រុមការងារយើងនឹងទាក់ទងអ្នកតាម Telegram ឬទូរស័ព្ទ ដើម្បីរៀបចំថ្នាក់រៀនរបស់អ្នក។

មួយត្រីមាសមានរយៈពេល 3 ខែ សិក្សាពីថ្ងៃច័ន្ទដល់សុក្រ ប្រហែល 1 ម៉ោង 30 នាទី​ ក្នុងមួយថ្ងៃ។ មានជម្រើសម៉ោងជាច្រើនសម្រាប់ជ្រើសរើស — ទំនាក់ទំនងយើងសម្រាប់កាលវិភាគបច្ចុប្បន្ន។

បាទ/ចាស។ អ្នកទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សារបស់ BFL School នៅចុងបញ្ចប់នៃកម្រិតនីមួយៗដែលអ្នកបញ្ចប់។

ថ្លៃសិក្សាគឺ $68 ក្នុងមួយត្រីមាស (3 ខែ) ហើយការចុះឈ្មោះគឺឥតគិតថ្លៃ។ អ្នកអាចទូទាត់ដោយការផ្ទេរប្រាក់តាម ABA Bank, ABA PayWay, ឬ KHQR — តាមវិធីណាដែលងាយស្រួលបំផុតសម្រាប់អ្នក។

ត្រៀមខ្លួនចាប់ផ្តើមនិយាយដោយទំនុកចិត្តហើយឬនៅ?

ចុះឈ្មោះក្នុងរយៈពេល 1 នាទី ឬធ្វើតេស្តកំណត់កម្រិតឥតគិតថ្លៃ ដើម្បីដឹងពីកម្រិតចាប់ផ្តើមរបស់អ្នក