ទម្រង់សង្ខេប · Patternអ្នកមាន / ពាក្យពិពណ៌នា+的+នាម
លំដាប់ពាក្យ៖ ខ្មែរ និងចិន
ខ្មែរសៀវភៅរបស់ខ្ញុំ
ចិន我的书
ក្នុងភាសាខ្មែរ យើងនិយាយ “សៀវភៅរបស់ខ្ញុំ” — នាមនៅមុខ។ ក្នុងភាសាចិន លំដាប់ផ្ទុយ៖ “ខ្ញុំ + 的 + សៀវភៅ” — 我的书។ ច្បាប់នេះប្រើដូចគ្នាជាមួយពាក្យពិពណ៌នា៖ 红色的衣服 (សម្លៀកបំពាក់ពណ៌ក្រហម)។
ពេលណាអាចលុប 的?
ជាមួយគ្រួសារ ឬមនុស្សជិតស្និទ្ធ គេច្រើនលុប 的៖
我妈妈 (ម្តាខ្ញុំ) · 我朋友 (មិត្តខ្ញុំ)
ឧទាហរណ៍
这是我的书。Zhè shì wǒ de shū.នេះជាសៀវភៅរបស់ខ្ញុំ។
老师的手机很贵。Lǎoshī de shǒujī hěn guì.ទូរស័ព្ទរបស់គ្រូថ្លៃណាស់។
我喜欢红色的衣服。Wǒ xǐhuan hóngsè de yīfu.ខ្ញុំចូលចិត្តសម្លៀកបំពាក់ពណ៌ក្រហម។
那是谁的?Nà shì shéi de?នោះជារបស់អ្នកណា?
កុំធ្វើខុស — កំហុសដែលសិស្សខ្មែរច្រើនធ្វើ
✗ 书的我✓ 我的书ភាសាខ្មែរ “សៀវភៅរបស់ខ្ញុំ” — តែភាសាចិន អ្នកមានមកមុន៖ 我的书។
✗ 衣服红色的✓ 红色的衣服ពាក្យពិពណ៌នា (ពណ៌ក្រហម) ត្រូវនៅមុខនាម ផ្ទុយពីភាសាខ្មែរ។
លំហាត់ · Practice
ពិន្ទុ 0 / 31. “ទូរស័ព្ទរបស់ម៉ាក់” និយាយយ៉ាងម៉េច? អ្នកមាន (妈妈) + 的 + វត្ថុ (手机)។
2. តើមួយណាធម្មតាជាងគេ សម្រាប់ “ប៉ាខ្ញុំ”? ជាមួយគ្រួសារ ឬមនុស្សជិតស្និទ្ធ គេច្រើនលុប 的៖ 我爸爸។
3. បកប្រែ៖ “ខ្ញុំចូលចិត្តកាបូបធំ។” (大 = ធំ, 包 = កាបូប) ពាក្យពិពណ៌នា + 的 + នាម៖ 大的包 (មនុស្សច្រើនក៏និយាយ 大包 ដែរ)។
រៀនវេយ្យាករណ៍ HSK 1 ជាមួយគ្រូផ្ទាល់
HSK Standard Course · ថ្នាក់ផ្ទាល់តាមអនឡាញ · $68 ក្នុងមួយកម្រិត (3 ខែ)