ប្រើ 比 ដើម្បីនិយាយថា “A …ជាង B” — ធំជាង ថ្លៃជាង ក្តៅជាង។
ក្នុងភាសាខ្មែរ យើងដាក់គុណនាមមុនពាក្យ “ជាង” (ខ្ពស់ជាង ថ្លៃជាង)។ ក្នុងភាសាចិន 比 + B មកមុន ហើយគុណនាមទៅនៅចុងល្បះ។
ដាក់ 一点儿 (បន្តិច) ឬ 得多 / 多了 (ច្រើន) ក្រោយគុណនាម៖
这件衣服比那件贵得多。 — អាវនេះថ្លៃជាងអាវនោះច្រើន។
ចង់និយាយ “A មិន…ដូច B ទេ” ប្រើ A + 没有 + B + គុណនាម៖
我没有他高。 — ខ្ញុំមិនខ្ពស់ដូចគាត់ទេ។
មិនដាក់ 很, 非常, 太 នៅមុខគុណនាមក្នុងល្បះ 比 ទេ។ ចង់បញ្ជាក់ថា “ច្រើន” ដាក់ 很多 / 得多 នៅខាងក្រោយ។
នេះជាការបកប្រែពាក្យមួយៗពីខ្មែរ “គាត់ខ្ពស់ជាងខ្ញុំ”។ ក្នុងភាសាចិន 比 + B ត្រូវមកមុនគុណនាម។
HSK Standard Course · ថ្នាក់ផ្ទាល់តាមអនឡាញ · $68 ក្នុងមួយកម្រិត (3 ខែ)