ទម្រង់សង្ខេប · Pattern想 / 要+កិរិយាសព្ទ
| 想 (xiǎng) | 要 (yào) |
|---|
| ន័យ | ចង់ — បំណង ឬក្តីប្រាថ្នា | ចង់ / នឹង — សម្រេចចិត្តហើយ |
| ឧទាហរណ៍ | 我想去中国。 ខ្ញុំចង់ទៅប្រទេសចិន។ | 我要去中国。 ខ្ញុំនឹងទៅប្រទេសចិន។ |
| បដិសេធ | 不想 — មិនចង់ | 不要 — កុំ! / មិនយកទេ |
| + នាម | 想家 — នឹកផ្ទះ | 要一杯茶 — សុំតែមួយកែវ |
ពេលកុម្ម៉ង់ ឬទិញរបស់
ប្រើ 要 + របស់៖
我要一杯咖啡。 — ខ្ញុំសុំកាហ្វេមួយកែវ។
想 ក៏មានន័យថា “គិត” និង “នឹក”
我想妈妈。 — ខ្ញុំនឹកម៉ាក់។
ឧទាហរណ៍
我想学汉语。Wǒ xiǎng xué Hànyǔ.ខ្ញុំចង់រៀនភាសាចិន។
你想吃什么?Nǐ xiǎng chī shénme?អ្នកចង់ញ៉ាំអ្វី?
我要一杯茶。Wǒ yào yì bēi chá.ខ្ញុំសុំតែមួយកែវ។
我今天不想去。Wǒ jīntiān bù xiǎng qù.ថ្ងៃនេះខ្ញុំមិនចង់ទៅទេ។
កុំធ្វើខុស — កំហុសដែលសិស្សខ្មែរច្រើនធ្វើ
✗ 我想一杯咖啡。✓ 我要一杯咖啡。ពេលកុម្ម៉ង់ ឬទិញរបស់ ប្រើ 要 + នាម។ 想 + នាម មានន័យថា “នឹក”។
✗ 我不要去。✓ 我不想去。ចង់និយាយ “មិនចង់” ដោយទន់ភ្លន់ ប្រើ 不想។ 不要 ស្តាប់ទៅរឹង ហើយច្រើនមានន័យថា “កុំ” ដូចជា 不要说话 (កុំនិយាយ)។
លំហាត់ · Practice
ពិន្ទុ 0 / 31. នៅហាងកាហ្វេ៖ “ខ្ញុំសុំតែមួយកែវ។” កុម្ម៉ង់របស់៖ 要 + នាម។
2. បកប្រែ៖ “ខ្ញុំមិនចង់ញ៉ាំទេ។” 不 នៅមុខ 想៖ 不想 + កិរិយាសព្ទ។
3. 我想妈妈。 មានន័យថាម៉េច? 想 + មនុស្ស/ទីកន្លែង មានន័យថា “នឹក”។
រៀនវេយ្យាករណ៍ HSK 1 ជាមួយគ្រូផ្ទាល់
HSK Standard Course · ថ្នាក់ផ្ទាល់តាមអនឡាញ · $68 ក្នុងមួយកម្រិត (3 ខែ)