想 · 要
HSK 1ពាក្យស្រដៀងគ្នា

“ចង់” ពីររបៀប៖ 想 និង 要

xiǎng · yào

想 = ចង់ (មានបំណង និយាយទន់ភ្លន់), 要 = ចង់ / នឹង (សម្រេចចិត្តហើយ ខ្លាំងជាង)។

ទម្រង់សង្ខេប · Pattern
想 / 要+កិរិយាសព្ទ
想 (xiǎng)要 (yào)
ន័យចង់ — បំណង ឬក្តីប្រាថ្នាចង់ / នឹង — សម្រេចចិត្តហើយ
ឧទាហរណ៍我想去中国。 ខ្ញុំចង់ទៅប្រទេសចិន។我要去中国。 ខ្ញុំនឹងទៅប្រទេសចិន។
បដិសេធ不想 — មិនចង់不要 — កុំ! / មិនយកទេ
+ នាម想家 — នឹកផ្ទះ要一杯茶 — សុំតែមួយកែវ

ពេលកុម្ម៉ង់ ឬទិញរបស់

ប្រើ 要 + របស់៖

我要一杯咖啡。 — ខ្ញុំសុំកាហ្វេមួយកែវ។

想 ក៏មានន័យថា “គិត” និង “នឹក”

我想妈妈。 — ខ្ញុំនឹកម៉ាក់។

ឧទាហរណ៍

我想学汉语。Wǒ xiǎng xué Hànyǔ.ខ្ញុំចង់រៀនភាសាចិន។
你想吃什么?Nǐ xiǎng chī shénme?អ្នកចង់ញ៉ាំអ្វី?
我要一杯茶。Wǒ yào yì bēi chá.ខ្ញុំសុំតែមួយកែវ។
我今天不想去。Wǒ jīntiān bù xiǎng qù.ថ្ងៃនេះខ្ញុំមិនចង់ទៅទេ។

កុំធ្វើខុស — កំហុសដែលសិស្សខ្មែរច្រើនធ្វើ

✗ 我想一杯咖啡。✓ 我要一杯咖啡。

ពេលកុម្ម៉ង់ ឬទិញរបស់ ប្រើ 要 + នាម។ 想 + នាម មានន័យថា “នឹក”។

✗ 我不要去。✓ 我不想去。

ចង់និយាយ “មិនចង់” ដោយទន់ភ្លន់ ប្រើ 不想។ 不要 ស្តាប់ទៅរឹង ហើយច្រើនមានន័យថា “កុំ” ដូចជា 不要说话 (កុំនិយាយ)។

លំហាត់ · Practice

ពិន្ទុ 0 / 3
1. នៅហាងកាហ្វេ៖ “ខ្ញុំសុំតែមួយកែវ។”
កុម្ម៉ង់របស់៖ 要 + នាម។
2. បកប្រែ៖ “ខ្ញុំមិនចង់ញ៉ាំទេ។”
不 នៅមុខ 想៖ 不想 + កិរិយាសព្ទ។
3. 我想妈妈。 មានន័យថាម៉េច?
想 + មនុស្ស/ទីកន្លែង មានន័យថា “នឹក”។

រៀនវេយ្យាករណ៍ HSK 1 ជាមួយគ្រូផ្ទាល់

HSK Standard Course · ថ្នាក់ផ្ទាល់តាមអនឡាញ · $68 ក្នុងមួយកម្រិត (3 ខែ)