ទម្រង់សង្ខេប · Pattern要 / 快要 / 就要+កិរិយាសព្ទ+了
លំដាប់ពាក្យ៖ ខ្មែរ និងចិន
| ទម្រង់ | ន័យ |
|---|
| 要……了 | ជិត…ហើយ (ទូទៅ) |
| 快要……了 · 快……了 | ជិតណាស់ហើយ |
| 就要……了 | ជិតភ្លាមៗ — អាចមានពាក្យប្រាប់ពេលនៅមុខ |
ចំណាំអំពី 就要
បើប្រាប់ពេលជាក់លាក់ (ថ្ងៃស្អែក ខែក្រោយ) ត្រូវប្រើ 就要៖
下个月我就要去中国了。 — ខែក្រោយខ្ញុំនឹងទៅប្រទេសចិនហើយ។
ឧទាហរណ៍
要下雨了。Yào xià yǔ le.ជិតភ្លៀងហើយ។
火车快要开了。Huǒchē kuàiyào kāi le.រថភ្លើងជិតចេញហើយ។
我们明天就要考试了。Wǒmen míngtiān jiù yào kǎoshì le.ថ្ងៃស្អែកយើងប្រឡងហើយ។
快十二点了。Kuài shí’èr diǎn le.ជិតម៉ោង ១២ ហើយ។
កុំធ្វើខុស — កំហុសដែលសិស្សខ្មែរច្រើនធ្វើ
✗ 快要下雨。✓ 快要下雨了。ទម្រង់ “ជិត…ហើយ” ត្រូវបិទដោយ 了 ជានិច្ច។
✗ 明天快要考试了。✓ 明天就要考试了。បើមានពាក្យប្រាប់ពេលជាក់លាក់ (明天, 下个月) ប្រើ 就要 មិនប្រើ 快要 ទេ។
លំហាត់ · Practice
ពិន្ទុ 0 / 31. បកប្រែ៖ “រថភ្លើងជិតចេញហើយ។” 快要 + កិរិយាសព្ទ + 了។
2. បំពេញចន្លោះ៖ 下个星期我们____放假了。 (សប្តាហ៍ក្រោយយើងឈប់សម្រាកហើយ) មានពាក្យប្រាប់ពេល (下个星期) ដូច្នេះប្រើ 就要។
3. 快八点了。 មានន័យថាម៉េច? 快 + ពេលវេលា + 了 = “ជិត…ហើយ”។
រៀនវេយ្យាករណ៍ HSK 2 ជាមួយគ្រូផ្ទាល់
HSK Standard Course · ថ្នាក់ផ្ទាល់តាមអនឡាញ · $68 ក្នុងមួយកម្រិត (3 ខែ)